(កណ្ដាល)៖ លោក កែវបេងវឌ្ឍន៍ វិស្ណុ ប្រធាននាយកដ្ឋាននៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ​ និងក្រុមការងារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកអំណោយរួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូន លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាមេបញ្ជាការកងអន្តរាគមន៍ចល័ត ៩៩៩។

គ្រឿងឧបភោគបរិភោគទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មការងារ ការពារ សន្តិសុខ សុវត្ថិភាព ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ ព្រមទាំងក្រុមគ្រួសារ និងសម្រាប់ការងារមូលដ្ឋាន និងការងារមនុស្សផ្សេងៗផងដែរ៕