Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ! កម្ពុជាបានបណ្ដេញ ជនជាតិវៀតណាម២២នាក់ ត្រឡប់ទៅវិញ ក្រោយចាប់ខ្លួនរឿងរស់នៅខុសច្បាប់

19-08-2016 09:29

(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុ​វត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានបណ្ដេញចេញជនជាតិវៀតណាម២២នាក់ មានស្រី២នាក់ ឲ្យត្រឡប់ទៅវិញ បន្ទាប់ពីចូលមក រស់នៅខុសច្បាប់ក្នុងខេត្តសៀមរាប ខេត្តកោះកុង និងភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ​ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត បានឲ្យដឹងថា «ជនជាតិវៀតណាមទាំង២២នាក់ ក្នុងនោះ ស្រី២នាក់ ដែលបានឃាត់ខ្លួននេះ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមច្រកអន្ដរជាតិព្រែកចាក នៅថ្ងៃនេះ»

លោកឧត្តសេនីយ៍ទោ បានបញ្ជាក់ថា ក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅតែបន្ដឃាត់ខ្លួន និងបណ្ដេញជនបរទេសណា ដែលបានចូលមករស់នៅ​កម្ពុជា ដោយខុសច្បាប់ជាបន្ដបន្ទាប់៕