(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាកិត្តិយស ក្នុងពិធីជំនួបពិសារអាហារជាមួយនិស្សិតបណ្ឌិត ជំនាន់ទី៨ វគ្គ២ និងវគ្គ នៃរាជបណ្ឌិត្យសភាកម្ពុជា។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រូបង្រៀន និងនិស្សិតជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក សុខ ទូច បានជំរុញដល់និស្សិតថ្នាក់បណ្ឌិតទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ និងស្រាវជ្រាវ ដើម្បីក្លាយជាបញ្ញាវន្តដ៏មានសក្តានុពល សម្រាប់ប្រទេសជាតិ៕