Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ឈ្នះមេដាយ ១០០គ្រឿង បន្តនាំមុខគេដាច់ នៅ Rio Olympic Games 2016

19-08-2016 09:29

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិកអាមេរិក បានប្រមូលយកមេដាយ ១០០គ្រឿងច្រើនគេនៅ Rio Olympic Games 2016 គិតត្រឹមថ្ងៃសុក្រនេះ។

គេហទំព័រ Rio 2016 បានឲ្យដឹងថា អាមេរិក នឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងនាមឈ្នះមេដាយបានច្រើនជាងគេ តាមពីក្រោយដោយអត្តពលិកអង់គ្លេស និងលេខ៣ ចិន។

ក្នុងចំណោមមេដាយ ១០០គ្រឿងនោះដែរ អាមេរិកឈ្នះមេដាយមាស៣៥ ប្រាក់៣៣ និងមេដាយសំរឹទ្ធ៣២គ្រឿង ច្រើនជាងគេទាំងអស់ ដោយម្ចាស់ផ្ទះប្រេស៊ីល ទើបតែឈ្នះមេដាយបាន ១៤គ្រឿងនៅឡើយ (មាស៤ ប្រាក់៥ សំរឹទ្ធ៥) ក្នុងចំណោម ២៧១មេដាយដែលបានធ្វើការបំពាក់រួចហើយ៕