(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បាននឹងកំពុងចូលរួម ប្រជុំផ្សព្វផ្សាយបូកសរុបរបាយការណ៍ ជំហានដំបូង ស្ដីពីការអនុវត្តបន្ដការងារគ្រប់គ្រង ជនបរទេសអន្ដោប្រវេសន៍ នៅកម្ពុជា។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការជំរឿន និងអគ្គស្នងការរង ព្រមទាំងមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជាច្រើនរូបទៀតផងដែរ។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ សុខ ផល ក៏បានបញ្ជាក់ពីលទ្ធផលការងាររយៈពេលមួយឆ្នាំកន្លះនេះថា មានជនបរទេស អន្ដោប្រវេសន៍សរុប ៤៦,៥១៦ គ្រួសារ ស្មើនឹង ១៦០,៨៧២ នាក់ ស្រី៧៨,០៧នាក់ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេគឺមាន ៩៩,៤៩%៕