(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា ការអភិវឌ្ឍវិស័យសហគ្រាសខ្នាតតូច ជាវិធីសាស្រ្តមួយដើម្បីអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍកំណើនផលិតកម្មទំនិញ គាំទ្រដល់ការប្រើប្រាស់ក្នុងស្រុក និងគាំទ្រដល់ការនាំចេញ។ ស្របពេលជាមួួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឹងប្រែងទាក់ទាញការវិនិយោគបរទេស ឱ្យកាន់តែច្រើនមកកម្ពុជា។
គិតត្រឹមឆ្នាំ ២០២២ រដ្ឋាភិបាលបានចុះ សន្ធិសញ្ញាវិនិយោគទ្វេភាគីជាមួយប្រទេសចំនួន ២៧ នៅលើសកលលោក៕