(បារាំង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រយៈពេល២ថ្ងៃនេះ បានជួបនាយកសាលាបារាំងចុងបូព៌ា និងប្រធានសារមន្ទីរជាតិនៃសិល្បៈអាស៊ី-គួយមិត (Guimet) នៅសាធារណរដ្ឋបារាំង។

នាថ្ងៃទី១៧ ខែវិច្ឆិកា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានជាមួយលោក Nicolas Fiévé នាយកសាលាបារាំងចុងបូព៌ា (EFEO) ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិ្តបត្តិការរវាងសាលាបារាំងចុងបូព៌ា ជាមួយប្រទេសកម្ពុជា។

នៅថ្ងៃទី១៨ ខែវិច្ឆិកា លោកស្រីរដ្ឋមន្ត្រីបានជួបជាមួយលោកស្រី Yannick Lintz ប្រធានសារមន្ទីរជាតិនៃសិល្បៈអាស៊ី-គួយមិត (Guimet) នៅសារមន្ទីរគួយមិត ដើម្បីពិភាក្សាកិច្ចការងារមួយចំនួន៕