(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស មានរៀបចំសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក (ICC-Angkor) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Rima Abdul Malak រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក Komura Masahiro អនុរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសនៃប្រទេសជប៉ុន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ប្រទេសជាសមាជិកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងបណ្តាប្រទេសជាមិត្ត ផ្សេងៗទៀត។

សន្និសីទនេះរៀបចំឡើង ដើម្បីពិនិត្យលើសមិទ្ធផលអភិវឌ្ឍ និងអភិរក្សរមណីយដ្ឋានអង្គរ-សំបូរ ព្រៃគុករយៈពេល ៣០ឆ្នាំកន្លងមក ក៏ដូចជាការដាក់ចេញនូវសេចក្ដីប្រកាសរួមស្តីពីការបន្តកិច្ចសហប្រតិបត្តិការ១០ឆ្នាំ ទៅមុខ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាស៖