(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៨ ខែវិ​​ច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១១,៩០៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០២,១៤៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៨១៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៦៣៩នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,២២៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៤,០៨១នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៦៤,៤៤៧នាក់, ដូសទី៤ចំនួន ៥,៣៨៨,៩៣៦នាក់, ដូសទី៥ចំនួន ២,០៦៨,១១៨នាក់ និងដូសទី៦ចំនួន ៥៦៣,៩៣០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕