(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៤ករណី ឃាត់ខ្លួន ២៧នាក់
* ករណីប្រើប្រាស់ ៦ករណី ឃាត់ខ្លួន១១នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,២២៦ករណី ឃាត់ខ្លួ​ន ១៧,៨៧២នាក់ (ស្រី១១៨៩នាក់)៕