(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ញើសារជូនពរសម្តេច នៅក្នុងឱកាសខួបចម្រើនជន្មាយុ នាពេលនេះ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សម្តេចរដ្ឋសភាធិបតី សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត និងបុត្រា បុត្រី ព្រមទាំងសមាជិករាជរដ្ឋាភិបាល និងមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ សូមមាន សុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលសម្រេចបាននូវ សមិទ្ធផលថ្មីៗជាច្រើនថែមទៀត ជូនជាតិមាតុភូមិជារៀងតទៅ៕

ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី៖