(ភ្នំពេញ)៖​ លោកអគ្គនាយករង ឌុច ប៊ុនថន តំណាងលោកអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស នាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់ ចុះពិនិត្យសមិទ្ធផលបណ្តាញលូ ស្ថានីយបូមទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីតាំងស្ថានីយទុកដាក់សំរាម ក្នុងខេត្តតាមដងទន្លេសាប។

ខេត្តតាមដងទន្លេសាប ទាំងនោះរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ការចុះពិនិត្យក្នុងគោលបំណង រៀបចំចងក្រងបញ្ចូលទិន្នន័យហេដ្ឋារចនាសម្ព័ន្ធចម្រោះទឹកកខ្វក់ និងសំណល់រឹងក្នុងកម្មវិធី ArcGIS-Pro៕