(ភ្នំពេញ)៖ អង្គការមូលនិធិអាស៉ីប្រចាំកម្ពុជា បានសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអធិការកិច្ច និងវិទ្យាស្ថានជាតិអធិការកិច្ច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអធិការកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែវិច្ឆិកានេះ។

ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបពិភាក្សាជាមួយលោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៉ីប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ដោយចាត់តាំងក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ ពិភាក្សាលម្អិតលើផ្នែកបច្ចេកទេស នាពេលឆាប់ខាងមុខនេះ។

អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិអធិការកិច្ច ដូចមានក្នុងពេលកន្លងមក៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអធិការកិច្ច៖