(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន២២លើក (យប់១២លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់២១នាក់ និងរបួសស្រាល៦នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង២២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៣៣គ្រឿង រួមមានម៉ូតូចំនួន២០គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង, យានផ្សេងៗ៤គ្រឿង,ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ស្រវឹង, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, មិនប្រកាន់ស្តាំ, ប្រជែង៣លើក និងកត្តាយានយន្ត ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២១នាក់ (យប់១១នាក់)។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន៣,២០០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៥៦៧គ្រឿង និងពិន័យសរុបចំនួន១,៦៣៣គ្រឿង៕