(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ សប្ដាហ៍នេះកម្មវិធី Fresh Talk នឹងពិភាក្សាលើប្រធានបទ «វិធានការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»,។ វាគ្មិនកិត្តិយសដែលចូលមកបកស្រាយលើប្រធានបទនេះគឺ លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការជជែកពិភាក្សាលើប្រធានបទនេះ គឺនៅក្រោយចូលកាន់តំណែងនៅចុងខែសីហា ឆ្នាំ២០២៣ ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់ចេញនូវការងារអាទិភាពមួយចំនួន ដើម្បីដោះស្រាយភ្លាមៗក្នុងគោលដៅរាជធានីភ្នំពេញ ហើយក្នុងគោលដៅចំបងទាំងនោះ ក៏មានការលុបបំបាត់ចោលនូវបញ្ហាក្មេងទំនើងផងដែរ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថា រយៈពេល៣ខែ ក្រោយការចូលកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តើនគរបាលរាជធានីភ្នំពេញ បានអនុវត្តវិធានការអ្វីខ្លះលើការបង្រ្កាបបញ្ហាក្មេងទំនើងនេះ?

សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕