(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យអនុវត្ត «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីជាប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងជ្រាបអំពីព័ត៌មាននេះ កំពូលតារាចម្រៀងល្បីៗ ក្នុងប្រទេសជាច្រើនរូប បានបង្ហោះវីដេអូក្នុងការចូលរួមផ្សព្វផ្សាយបន្ត អំពីប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមតិចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ដែលលើកឡើងអំពីកម្មវិធីទាំង២នេះ។

បន្ទាប់ពីប្រកាសអនុវត្តកម្មវិធីនេះ មានតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra និងមហាជនជាច្រើនបានសាទរចំពោះរឿងនេះ ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខាន់ ជេម, កូមា, លោក K-La , កញ្ញា អ៊ុក សុវណ្ណារី , ហ៊ិន លីដា , និងតារាចម្រៀងជាច្រើនរូបទៀត ដោយម្នាក់ៗ បានស៊ែរយ៉ាងផុសផុលនៅលើផេកហ្វេសប៊ុករបស់ខ្លួន៕

Watch this video on Facebook https://www.facebook.com/share/v/z26bVh3tP89iBH8r/?mibextid=KsPBc6

Watch this video on Facebook https://www.facebook.com/share/v/J2vCXPSHTUaga6fG/?mibextid=KsPBc6

Watch this video on Facebook https://www.facebook.com/share/v/7R4a4HjcAZvQukY5/?mibextid=KsPBc6

http://image.freshnewsasia.com/2021/id-025/fn-2023-11-18-10-39-35-10.JPG http://image.freshnewsasia.com/2021/id-025/fn-2023-11-18-10-39-35-11.JPG