(សៀមរាប)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី៧» ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីបើកដំណើរការជាផ្លូវការនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកនេះ។

លោក Hu Jinjun បានថ្លែងថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី៧ មិនគ្រាន់តែធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់មានភាពសម្បូរបែបប៉ុណ្ណោះទេ ក៏បង្ហាញពីប្រវត្តិសាស្ត្រវប្បធម៌មនុស្សជាត និងអភិវឌ្ឍន៍ទំនើបរវាងប្រទេសចិននិងកម្ពុជាផងដែរ ហើយបច្ចុប្បន្នបានក្លាយទៅជាម៉ាកសំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងជំរុញយ៉ាងវិជ្ជមាននូវការផ្លាស់ប្តូរវប្បធម៌និងតភ្ជាប់ចិត្តគ្នារវាងប្រទេសទាំង២។ កាលពីខែតុលាលោក Xi Jinping ប្រធានរដ្ឋចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញចូលរួមវេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ បានចេញសេចក្ដីប្រកាសរួមថា «ឆ្នាំ២០២៤ជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងកម្ពុជា»

បើតាមលោកអគ្គនាយករង ក្នុងនាមជាស្ពានដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងប្រទេសចិននិងកម្ពុជា លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ នឹងត្រូវបានជំរុញនិងពង្រឹងបន្ថែមទៀត ហើយសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពួកយើងអាចជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរ លើវិស័យការផ្លាស់ប្តូរព័ត៌មានការផ្លាស់ប្តូរធនធានមនុស្សនវានុវត្តន៍បច្ចេកទេសជាដើម ដើម្បីជួយការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ ព្រមទាំងបន្ថែមកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែប្រសើរឡើង។

លោកស្រី យូ សុភា បានលើកឡើងថា តាមរយៈនៃព្រឹត្តិការណ៍សម្ភោធភាពយន្តចល័តនេះដែរ លោកស្រី មានទស្សនសុទិដ្ឋិយមថា នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជាស្គាល់ចិនបានកាន់តែច្រើន និងមានទំនាក់ទំនងជាមួយគ្នាបានកាន់តែល្អប្រសើរថែមទៀត ព្រោះថាភាពយន្តសិល្បៈ សម្រាប់ផ្សារភ្ជាប់វប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចិត្ត និងគំនិតរបស់មនុស្ស។

លោក ស៊ុន រតនា និងលោក ហេង ពិសិដ្ឋ តំណាងអ្នកបញ្ចាំងភាពយន្តមកពីក្រុមចាក់បញ្ចាំងភាពយន្ត និងកញ្ញា យឿន សាវារីយ៍ តំណាងប្រិយមិត្តអ្នកស្តាប់នៃវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចែករំលែករឿងរ៉ាវអំពីការរួមគ្នាចាក់បញ្ចាំងភាពយន្ត និងការរៀនសូត្រភាសាចិនតាមវិទ្យុមិត្តភាពកម្ពុជាចិន ហើយបានច្រៀងបទចម្រៀងភាសាចិនចំណងជើងថា «ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ» ដែលពួកគេទាំងបីនាក់ស្រឡាញ់ចូលចិត្ត នៅក្នុងកម្មវិធីផងដែរ។ ការច្រៀងបទចម្រៀងដែលតភ្ជាប់ដួងចិត្តនឹងចិត្ត បានធ្វើឱ្យទស្សនិកជនសប្បាយរីករាយ ហើយក៏បានចូលរួមច្រៀងជាមួយគ្នាធ្វើឱ្យបរិយាកាសកម្មវិធីពោរពេញ ដោយភាពសប្បាយរីករាយ និងរំជួលចិត្ត។

បទចម្រៀង ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ ជាបទចម្រៀងភាសាចិនដ៏ល្បីឈ្មោះមិនថាច្រៀងដោយប្រើភាសាណា ឬច្រៀងដោយជនជាតិណាក៏ដោយ សុទ្ធតែអាចធ្វើឱ្យអ្នកស្ដាប់រំជួលចិត្ត អាចបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ ហើយថែមទាំងបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសចិន និងកម្ពុជាថែមទៀត។

បន្ទាប់ពីព្រឹត្តិការណ៍ពិធីសម្ពោធរួចហើយ ទស្សនិកជនបានរួមគ្នាទស្សនាភាពយន្ត «ឆ្លងកាត់ទន្លេយ៉ាលូ» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម ជារៀងរាល់ឆ្នាំបានរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។

ចាប់ពីដំណើរការដំបូងនៅឆ្នាំ២០១៦មក ក្រុមការងារចាក់បញ្ចាំងភាពយន្តបានចូលជ្រៅទៅគ្រប់ភូមិស្រុកក្រុងខេត្តនៅប្រទេសកម្ពុជា ហើយបានបញ្ចាំងភាពយន្តជាង១០០លើក សម្រាប់ប្រជាជនកម្ពុជាជាង ១សែននាក់បានទស្សនាដោយឥតគិតថ្លៃ។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺជំរុញកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរផ្នែកវប្បធម៌រវាងប្រទេសចិននិងកម្ពុជា ធ្វើឱ្យប្រជាជនកម្ពុជមានឱកាសរីករាយទស្សនាភាពយន្តដ៏ឆ្នើមរបស់ប្រទេសចិន៕