(ភ្នំពេញ)៖ សាលា ហ៊ែរ៉ុដស៏អន្តរជាតិ សាខាទួលស្វាយព្រៃ១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ទៅដល់ម៉ោង១១៖០០នាទី ក្នុងឱកាសនេះ សាលាមានកិត្តិយស សូមអញ្ជើញមាតា និងអាណាព្យាបាលសិស្សទាំងអស់ អញ្ជើញមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីជ្រាបច្បាស់អំពីកម្មវិធីអប់រំ ជាមួយនឹងឱកាសបញ្ចុះតម្លៃពិសេស។

កម្មវិធីដែលសាលា នឹងប្រារព្ធធ្វើឡើងមានដូចជា ការធ្វើបទបង្ហាញ ពីកម្មវិធីសិក្សារបស់សាលា ការតាំងពិព័រណ៍ស្នាដៃសិស្សនៅសាលា ហ៊ែរ៉ុដស៏អន្តរជាតិ ការដើរទស្សនាបរិវេណសាលាទាំងមូល ផ្តល់ជូនការធ្វើតេស្ត ដោយឥតគិតថ្លៃ និងការផ្តល់ជូនការបញ្ចុះតម្លៃ ពិសេសពីសាលាផងដែរ។

សាលាហ៊ែរុដស៍អន្តរជាតិផ្តោត សំខាន់ទៅលើ៦ចំណុច រួមមានកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ គណិតវិទ្យា និងភាសាអង់គ្លេស គ្រូបង្រៀនសុទ្ធតែជាជនជាតិដើម ដែលនិយាយភាសាអង់គ្លេស វិន័យ និងសុជីវធម៌ល្អ បរិស្ថានស្អាត ប្រកបទៅដោយសុវត្ថិភាព និងការចែករំលែក និងការយល់ដឹងជាសកល។

លើសពីនេះទៅទៀត សាលាក៏មានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗដូចជា អាងហែលទឹក កន្លែងក្មេងលេង មជ្ឈមណ្ឌលកីឡា បន្ទប់ពេទ្យ កន្លែងអានសៀវភៅ និងបណ្ណាល័យ និងថ្នាក់រៀនតាមបែបសតវត្សន៍ទី២១ជាដើម។
 
ដើម្បីអបអរសាទរការបើក បវេសនកាលថ្មីឆ្នាំសិក្សា ២០១៦-២០១៧ និងការបើកសាខាថ្មីបន្ថែម នៅសង្កាត់ទួលស្វាយព្រៃ១ សាលារៀនបានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស១៥% លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ លើសពីនេះទៅទៀត សម្រាប់ការចុះឈ្មោះជាក្រុម២នាក់ ឬ៣នាក់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ពិសេស២០%លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀន ដោយឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃពិសេស រហូតទៅដល់២៥% លើថ្លៃសិក្សាសម្រាប់ការចុះឈ្មោះជា ក្រុមចាប់ពី៤នាក់ឡើងទៅ និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ។

សាលា ហ៊ែរ៉ុដស៏អន្តរជាតិ (Harrods International Academy) គឺជាសាលាអន្តរជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់រួមគ្នានូវកម្មវិធី IPC មកពីចក្រភពអង់គ្លេស ដែលកំពុងនិយមទូទាំងសកលលោក និងគណិតវិទ្យា របស់ប្រទេសសិង្ហបុរី ដែលមានគុណភាពទទួលស្គាល់លើពិភពលោក។

ដោយមានការគាំទ្រ និងទទួលស្គាល់គុណភាព ពីសំណាក់អាណាព្យាបាលជាច្រើន សាលា ហ៊ែរ៉ុដស៏អន្តរជាតិ បានពង្រីកសាខាពីរបន្ថែមទៀត នៅក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ ដោយក្នុងនោះរួមមានទីតាំងមត្តេយ្យសិក្សា ដែលស្ថិតនៅសង្កាត់បឹងកេងកង១ និងសាខាទី៣ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ដោយទទួលចុះឈ្មោះទាំង សិស្សមត្តេយ្យ (១.៥-៦ ឆ្នាំ) និងបឋម (៦-១២ ឆ្នាំ)។

សម្រាប់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលមានបំណងចង់ស្វែងយល់បន្ថែម ពីកម្មវិធីសិក្សានិងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាលារៀងរាល់ម៉ោងធ្វើការ ដែលមានអាស័យដ្ឋានស្ថិត នៅអាគារលេខ២៤ ផ្លូវ ៣០២ កែង ផ្លូវ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩/០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] វេបសាយ www.harrods.edu.kh។

សម្រាប់សាខាទួលស្វាយព្រៃ អាស័យដ្ឋានស្ថិតនៅអាគារលេខ១ ផ្លូវលេខ១៩៣ កែងផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] ។ សាលាទទួលពាក្យចុះឈ្មោះសិស្សចូលរៀនចាប់ពីអាយុ១.៥ ឆ្នាំ ដល់១២ឆ្នាំ៕