នាយករដ្ឋមន្ត្រីតួកគី៖ ក្នុងចំណោមអ្នករងរបួស ២១៧នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅខេត្ត Elazig ៨៥នាក់ជាមន្ត្រីប៉ូលិស
18-08-2016 22:01
(អង់ការ៉ា)៖ នាយករដ្ឋមន្ត្រីតួកគី លោក Yildirim បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងចំណោមមនុស្សស្លាប់ ៣នាក់ និងរងរបួសចំនួន ២១៧នាក់ នៅក្នុងបំផ្ទុះគ្រាប់បែកនៅខេត្ត Elazig តាមរយៈការ បង្កៃក្នុងរថយន្តក្បែរទីបញ្ជាការប៉ូលិសក្នុងខេត្ត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា អាជ្ញាធរខេត្ត Elazig បានកំណត់មុខព្រួញក្រុម ដែលនៅពីក្រោយការវាយប្រហារ ខាងលើនេះថា ជាស្នាដៃរបស់ គណបក្សពលករឃើដ (PKK) ដែលបានធ្វើការបំផ្ទុះនៅវេលាម៉ោង ៩៖២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងអង់ការ៉ា។
តាមសេចក្តីរាយការណ៍ជាបឋម ផ្សែងហុយខ្មួលខ្មាញ់ ត្រូវបានគេប្រទះឃើញ នៅតំបន់ខាងលើនេះ ខណៈអគារនានានៅជុំវិញកន្លែងបំផ្ទុះ ក៏បានទទួល រងការខូចខាតផងដែរ៕