(រតនគិរី)៖ រដ្ឋបាលខេត្តខេត្តរតនគិរី កែលម្អ សម្អាតអនាម័យ បរិស្ថានជុំវិញបរិវេណបឹងកន្សែងក្រុងបានលុង ត្រៀមអបអរសាទរពិធីប្រណាំងទូកក្នុងខេត្តរតនគិរី នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ប្រណាំងទូក មានរយៈពេល២ថ្ងៃ (នៅថ្ងៃទី២៣-២៤)ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងនោះមាន៖

*នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨៖៣០នាទី ព្រឹកតទៅ ដំណើរការប្រណាំងទូក
*នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨៖៣០ព្រឹក បន្តការប្រណាំងទូក និងនៅរសៀលម៉ោង១៦៖០០ ពិធីប្រគល់ពានរង្វាន់ជ័យលាភី។

ពិធីនេះក៏មានការតាំងពិព័រណ៍បង្ហាញផលិតផលនានា និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ(នៅថ្ងៃទី២៣-២៥)ខែវិច្ឆិកា ឆ្នាំ២០២៣។, បណ្តែតប្រទីប នឹងបង្ហោះគោម ធ្វើឡើងរាល់រាត្រីពីម៉ោង១៩៖០០នាទីយប់ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ, ការបាញ់កាំជ្រួច ធ្វើឡើងនៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង១៩៖០០នាទីយប់តទៅ។

ក្នុងនោះដែររដ្ឋបាលខេត្តរតនគិរី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញចូលរួមកម្សាន្តសប្បាយក្នុងកម្មវិធីខាងលើនេះឱ្យបានច្រើនកុះករ៕