(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំឆ្នុកទ្រូ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដឹកនាំដោយលោក សូ សុីនួន និងលោកស្រីប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំឆ្នុកទ្រូ រួមលោក សុខ សន និងអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ព្រមទាំងលោក សោម ភិរុណ និងក្រុមការងារថ្នាក់ខេត្ត បានចុះជួបសំណេះសំណាលជាមួយកីឡាករអុំទូកចំនួន២ (ទូកចែវសម្តេចចៅហ្វាវាំងគង់ ចំណុះជើងចំនួន៣៨នាក់ និងទូកមុឺននាគ ចំនួន៣៤នាក់)។

ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅលើទួលវត្តទួលពិស្រីជ័យសូរវង្សហៅវត្តកំពង់ព្រះ ស្ថិតក្នុងភូមិឆ្នុកទ្រូ។ ទិដ្ឋភាពនេះ ប្រព្រឹត្តទៅប្រកបដោយក្តី រីករាយស្នឹទ្ធស្នាលកក់ក្តៅក្រៃលែងផងដែរ។

នាឱកាសនោះដែរ លោក សូ សុីនួន និងលោកស្រី បានឧបត្ថម្ភអង្ករ ១តោន, ស្រាបៀ៣កេស និងថវិកា៥០០.០០០រៀល, លោក សុខ សន និងលោកស្រី ឧបត្ថម្ភអង្ករ ៥០០គីឡូក្រាម, លោក សោម ភិរុណ និងលោកស្រី បានឧបបត្ថម្ភទឹកបរិសុទ្ធចំណុះ ៥០០មីលីលីត្រ ចំនួន១០កេស។ សរុបចំនួន ៤,៦២៥,០០០រៀល។

សូមបញ្ជាក់ថា នាឱកាសនៃពិធីបុណ្យអុំទូកពេលខាងមុខ ក្រុមការងារនឹងបន្តជួបសំណេះសំណាលជាមួយកីឡាករអុំទូកទាំង២ ម្តងទៀតនៅរាជធានីភ្នំពេញផងដែរ៕