(ភ្នំពេញ)៖ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងក្រសួងព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការរៀបចំ «វេទិកាជាន់ខ្ពស់នៃប្រព័ន្ធ ផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន លើកទី៣» នៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹង និងធ្វើឱ្យស៉ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិន និង ពង្រីកការផ្លាស់ប្ដូរវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក វ៉ាង វិធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា និងលោក Hu Jinjun អគ្គនាយករង នៃស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន៕