Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ និងមន្រ្តីរាជការខេត្តតាកែវ ថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលផ្ដល់អគារសិក្សាថ្មី និងជួសជុលអគារចាស់

18-08-2016 19:37

(តាកែវ)៖ មន្រ្តីរាជការ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទូទៅខេត្តតាកែវទាំងអស់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានចេញថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្ដល់ជូននូវអគារសិក្សាថ្មី និងជួសជុលអគារសិក្សាចាស់ ព្រមទាំងទីធ្លាសាលារៀង និងសមិទ្ធផលមួយចំនួន សរុបចំនួន៧ខ្នង មាន៩៩បន្ទប់។

សេចក្ដីថ្លែងអំណរគុណខាងលើនេះ ត្រូវបញ្ជាក់ក្នុងលិខិតអំណរគុណមួយ ដែលចេញដោយរដ្ឋបាលខេត្តតាកែវ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានចុះជួបជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នៅខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ។

លិខិតអំណរគុណនេះ បានបញ្ជាក់ថា មន្រ្តីរាជការ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទូទៅខេត្តតាកែវទាំងអស់ ប្ដេជ្ញាការពារ និងថែរក្សាសមិទ្ធផលទាំងឡាយរបស់ជាតិ ក៏ដូចជារបស់រាជរដ្ឋាភិបាល ជាពិសេសសមិទ្ធផលដែលផ្ដល់ដោយសម្ដេចតេជោ ដែលបានផ្ដល់ជូន និងប្ដេជ្ញាគាំទ្រ បេសកកម្មរបស់សម្ដេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ប្រកបដោយសន្តិភាព ស្ថិរភាព។

សូមអានលិខិតថ្លែងអំណរគុណ​ របស់រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖