(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារណែនាំបន្ទាន់មួយ ដោយបញ្ឈប់ការធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ព្រោះបញ្ហាអាកាសធាតុមិនអំណោយផល ពោលមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុទ្រ។

តាមរយៈសារសំឡេង លោកអភិបាលខេត្តព្រះសីហនុ បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាននេះ ទៅប្រជានេសាទ ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់លំហរសមុទ្រ។

ខាងក្រោមនេះ ជាសារសំឡេងរបស់លោក គួច ចំរើន៖