(តួកគី)៖ យោងតាមសារព័ត៌មានស៊ិនហួ ទើបចុះផ្សាយមុននេះបន្តិច នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airlines បានធ្វើការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន Ataturk ក្នុងរដ្ឋធានី Istanbul របស់ប្រទេសតួកគី បន្ទាប់ពីម៉ាស៊ីនយន្តហោះ បានរងការឆាបឆេះ។
យន្តហោះនេះបានហោះត្រឡប់មកចុះចតភ្លាមៗ ក្រោយពីហោះឡើងបានបន្តិច ចេញពីអាកាសយានដ្ឋាន Ataturk ក្នុងគោលបំណងឆ្ពោះទៅកាន់ទីក្រុង Doha ប្រទេសកាតា៕