Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារអំពាវនាវឲ្យរោងចក្រ សហគ្រាសនិងកម្មករ​ អនុវត្តតាម​បទប្បញ្ញត្តិរបស់ គ.ជ.ប ពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត

18-08-2016 17:55

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានចេញប្រកាសបញ្ជាក់ ដល់តាមបណ្តារោងចក្រ សហគ្រាស និងកម្មករ និយោជិតទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូន តាមបទប្បញ្ញត្តិ ដែលចេញដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដែលនឹងប្រព្រឹត្ត ទៅនៅពេលខាងមុខ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្រោយពី គ.ជ.ប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីឯកសារសម្រាប់បម្រើឲ្យ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។ ក្នុងករណីកម្មករ និយោជិតមានបញ្ហា ឬចម្ងល់អ្វី ត្រូវទាក់ទងទៅការិយាល័យ ចុះឈ្មោះបោះឆ្នោត ដែលនៅជិតរោងចក្រ សហគ្រាស ឬនៅជិតកន្លែងពួកគេស្នាក់នៅ។

សូមអានសេចក្ដីជូនដំណឹងស្ដីពីកា រចុះឈ្មោះបោះឆ្នោតរបស់ក្រសួងការងារ ដូចខាងក្រោម៖