(រតនគិរី)៖ ដើម្បីជួយសម្រាលបន្ទុកទិញសម្ភារសម្រាប់ប្រើប្រាស់ ក្នុងសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សប្បុសជនឧកញ៉ា ចិន សំណាង និងលោកស្រីម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ បានយកកៅអីអង្គុយចំនួន៤៥ ជូនលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី។

ឧកញ៉ា ចិន សំណាង បានថ្លែងឲ្យដឹងថា ទោះបីអំណោយមានបន្តិចក្តីតែទឹកចិត្តសទ្ធាជ្រះថ្លាជួយសម្រាលបន្ទុកការចំណាយទិញសម្ភារដាក់ក្នុងសាលប្រជុំបានមួយចំណែកដែរ។

ឧកញ៉ា ចិន សំណាង បញ្ជាក់ឲ្យដឹងទៀតថា កន្លងទៅរូបលោកបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់រដ្ឋបាលខេត្តរតនគិរីសម្រាប់ប្រើប្រាស់ផងដែរ។ ឧកញ៉ារូបនេះ បញ្ជាក់ឲ្យដឹងទៀតថា កន្លងទៅរូបលោកបានអមដំណើរលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចូលរួមពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាបរឡយ ស្ថិតក្នុងឃុំកិះចុង ស្រុកបរកែវ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ថ្លែងអំណរគុណជូនចំពោះឧកញ៉ា ចិន សំណាង ដែលបានឧបត្ថម្ភកៅអីចំនួន៤៥នេះ សម្រាប់រៀបចំចាត់ចែងដាក់ក្នុងប្រជុំបង្កលក្ខណៈងាយស្រួលដល់នាយទាហាន និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរីសម្រាប់ប្រើប្រាស់តាមតម្រូវការ៕