(ប៉ារីស)៖ នៅ​ក្នុងឱកាសគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងចូលរួមជាព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងសន្និសីទអន្តររដ្ឋាភិបាល ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ លើកទី៤ ក្រោមប្រធានបទ «ការពង្រឹងធនធានមនុស្ស សម្រាប់ការអភិរក្ស និរន្តភាព និងការអភិវឌ្ឍអង្គរ» ប្រកបដោយភាពមហោឡារិកអធិកអធមក្រៃលែង នៅទីស្នាក់កណ្តាលអង្គការយូណេស្កូ ទីក្រុងប៉ារីស។