Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ិក ប៊ុនហុក៖ ព្រះសង្ឃ មិនគួរអនុញ្ញាតឲ្យចូលរួមសង្កេតការ បោះឆ្នោតបានទេ

18-08-2016 17:01

(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុង ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានបញ្ជាក់ថា ព្រះសង្ឃមិនគួរអនុញ្ញាតឱ្យចូលរួមសង្កេតការសម្រាប់ការបោះឆ្នោត នាពេលខាងមុខឡើយ។

ការអះអាងរបស់ លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦ និងកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប ជាមួយសហភាពអឺរ៉ុប និងជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នាសណ្ឋាគារ អ៊ឹមភើរៀល។

សូមជំរាបថា កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខនេះ៕