(អូស្ត្រាលី)៖ វីដេអូដែលទើបតែបង្ហោះបានប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងបណ្តាញសារព័ត៌មានល្បីៗជាច្រើនលើលោកលោក ដូចជា CNN, BBC, និង ABC News ជាដើម បាននិងកំពុងតែអង្រួន ទឹកភ្នែកមនុស្សម្នាទាំងឡាយ នៅលើពិភពលោក ឲ្យស្រក់ចុះមកដោយមិនដឹងខ្លួន ខណៈក្មេងប្រុសនៅក្នុងវីដេអូនោះ បានទទួលរងរបួសធ្ងន់ធ្ងរ និងគួរឲ្យខ្លោចផ្សាបំផុត ដោយត្រូវបានសង្គ្រោះចេញពីខេត្ត អាឡេប៉ូ របស់ប្រទេសស៊ីរី។

ក្មេងប្រុសរូបនេះ ប្រហែលជាគ្មានវាសនា ឬមិនអាចមិនលទ្ធភាពណាមួយ ដែលឪពុកម្តាយ ចង់ធ្វើការភៀសខ្លួនចេញពី គំនរសង្គ្រោមក្នុងខេត្តដ៏មហាគ្រោះថ្នាក់ នៅស៊ីរីខាងលើនេះ ទៅកាន់សហភាពអឺរ៉ុបដូចក្មេងៗនិងគ្រួសារ ដទៃទៀតឡើយ។

រូបភាពដ៏គួរឲ្យខ្លោចផ្សា និងនាំឲ្យមនុស្សគ្រប់រូបលើភពផែនដី ស្អប់ខ្ពើមសង្គ្រាម និងការហែកហួរគ្នាកាន់តែខ្លាំងនោះ បានកើតជាសំនួរថា, តើក្មេងប្រុសរូបនេះមានកំហុសអ្វី? តើក្មេងប្រុសតូចនេះជាអ្នកប្រឆាំងរដ្ឋាភិបាល ឬជាអ្នកគាំទ្រ? តើក្មេងដ៏គួរឲ្យស្រឡាញ់ និងអាណិតនេះ ដឹងថារូបគេ រងរបួសដោយសារមូលដ្ឋានអ្វី ឬនរណាជាអ្នកបង្កដែរឬទេ?

សូមមេត្តាសម្រួលអារម្មណ៍ រួចទស្សនាវីដេអូខាងក្រោមនេះ៖