(ភ្នំពេញ)៖​ លោក​ តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារប្រជុំពិភាក្សាដំបូងតាមរយៈប្រព័ន្ធអនឡាញ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (Neighbouring Countries Economic Development Cooperation Agency - NEDA) របស់ប្រទេសថៃ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សម្រាប់ការចុះសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៦៨ (ក្រឡាញ់-អូរស្មាច់)។

កិច្ចប្រជុំនេះបានធ្វេីឡេីងនៅថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ដោយផ្តោតសំខាន់លើចំណុចមួយចំនួនរួមមាន៖ ពេលវេលានៃការចាប់ផ្ដើមចុះសិក្សា និងប្រមូលធាតុចូលសំខាន់ ការស្នើសុំកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន និងសំណូមពរពីក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងអនុសាសន៍ពីក្រសួង ដើម្បីឱ្យការអនុវត្តប្រព្រឹត្តទៅតាមផែនការគ្រោងទុក៕