(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សូមថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចំពោះការដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្របន្ទាន់ គាំទ្រ និងស្ដារវិស័យធុរកិច្ចកម្ពុជា។

ចំពោះការយកចិត្តទុកដាក់ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របន្ទាន់ ក្នុងការគាំទ្រ និងស្តារវិស័យធុរកិច្ចក្នុងប្រទេសកម្ពុជា នៅក្នុងកាលៈទេសៈដ៏លំបាកបំផុតនេះ ដែលប្រៀបបាននឹងប្រេងរំអិលមួយ ដើម្បីជួយឱ្យកង់សេដ្ឋកិច្ចនៅកម្ពុជាមានចរន្តបន្តទៅមុខទៀតបាន។

យើងខ្ញុំទាំងអស់គ្នាពុំអាចបំភ្លេចគុណដ៏ថ្លៃថ្លានេះបានឡើយ និងសូមប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែង ពុះពាររាល់ឧបសគ្គទាំងអស់នេះ ជាមួយរាជរដ្ឋាភិបាលលើការស្តារវិស័យទេសចរណ៍ឱ្យមានដំណើការល្អ ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន និងចូលរួមភាពធន់នៃសេដ្ឋកិច្ចជាតិ។

ក្នុងនាមសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ និងសហការី សូមបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕