(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ៨២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២១ករណី ឃាត់ខ្លួន ៤៣នាក់
* ករណីប្រើប្រាស់ ១១ករណី ឃាត់ខ្លួន៣៧នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន២នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,១៦៦ករណី ឃាត់ខ្លួ​ន ១៧,៧៣៧នាក់ (ស្រី១១៨២នាក់)៕