(កំពត)៖ លោក អ៊ំ វិទូ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកំពត បានចេញលិខិតជូនដំណឹង ស្ដីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ ដល់ឈ្មោះ ស៉ឹម វណ្ណះ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រៃឈើទាល ឃុំ អង្គរជ័យ ស្រុក អង្គរជ័យ ខេត្តកំពត ជាចុងចម្លើយ យកដីកាកោះ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តកំពត នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក បន្ទប់អក្សរ (គ)។

មូលហេតុនេះការចេញដីកាកោះនេះ ដើម្បីឲ្យចុងចម្លើយ ធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដោយមូលហេតុចាំបាច់ និងជៀសវាងនៅការយឺតយ៉ាវក្នុងដំណើរការនីតិវិធី៕

ខាងក្រោមនេះជាលិខិតជូនដំណឹងអញ្ជើញរបស់តុលាការ៖