(ភ្នំពេញ)៖ អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ត្រូវបានដំណើរការអស់រយៈពេលមួយព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ព្រមទាំងតំណាងអង្គការ សមាគមនានា ដែលជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្ស និងភ្ញៀវកិត្តិយសសរុបចំនួនជាង៥០០ អង្គនាក់។

បន្ទាប់ពីបញ្ចប់កម្មវិធី អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ បានចេញសេចក្តីសម្រេចចិត្ត ដែលមានខ្លឹមសារស្រុងដូចខាងក្រោម៖