(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៤ ខែវិ​​ច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១១,៧៤៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០២,០៩០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៨១០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៦៣២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,២០២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៤,០១១នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៦៤,០០៥នាក់, ដូសទី៤ចំនួន ៥,៣៨៨,៣៧៦នាក់, ដូសទី៥ចំនួន ២,០៦៧,៥៥៥នាក់ និងដូសទី៦ចំនួន ៥៦៣,៥១៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕