(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ៨គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ។
ការផ្តល់ជូននូវអំណោយនេះត្រូវបានធ្វេីឡេីងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានលោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាតក្រហមខណ្ឌមានជ័យ នៅចំណុចផ្ទះកេីតហេតុ ផ្ទះលេខ១៣១ ស្ថិតតាមបណ្តោយផ្លូវលំ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកស្រី ហួត ឃីម បាននាំនូវការសាកសួរសុខទុក្ខសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារអគ្គីភ័យឆាប់ឆេះ ផ្ទះសំបែងនាពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច។
ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានឱ្យដឹងថា តាមរយៈអំណោយ បានយកមកជូនដល់គ្រួសាររងគ្រោះ ដោយសារគ្រោះអគ្គីភ័យនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់កាកបាទក្រហមកម្ពុជា ដែលមានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យជាសេនាធិកា និងមានការចូលរួមពីព្រះសង្ឃ សប្បុរសជន រួមជាមួយនិងលោកចៅសង្កាត ស្ទឹងមានជ័យទី១ ចំពោះគ្រួសាររងគ្រោះ ។
លោកស្រី ហួត ឃីម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះសម្ភារៈ ក៏ដូចជាកត្តាផ្សេងៗដូចជា៖ ត្រូវពិនិត្យមេីល ទៀន ធូប មុននិងចេញដំណេីរចាកចេញពីផ្ទះ និងឧស្សាហ៍ត្រួតពិនិត្យមេីល ខ្សែរភ្លេីងចាស់ដែលអាចបង្កឱ្យមានការឆ្លងចរន្តអគ្គីសនី ដេីម្បីកុំឱ្យមានការឆាបឆេះបង្កេីតជាអគ្គីភ័យដែលបានកេីតឡេីងជាយថាហេតុ។
គូរបញ្ជាក់ថា ករណីឆេះផ្ទះ បានកេីតឡេីងនៅផ្ទះលេខ១៣១ ស្ថិតតាមបណ្តោយ ផ្លូវលំ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ម្ចាស់ផ្ទះមានឈ្មោះ គី ប៊ុនស៊ាន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរនៅផ្ទះ។ ករណីនេះ បានកេីតឡេីងបង្កការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋសរុប ៨គ្រួសារ និងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ ដោយជនរងគ្រោះបានស្លាប់មានឈ្មោះ គី ប៊ុនសែន ភេទប្រុស អាយុ៣៣ឆ្នាំ មានជំងឺសសៃប្រសាទប្រចាំកាយ ត្រូវជាកូនបង្កេីតលោក គី ប៊ុនស៊ាន ក្រោយបានធ្វេីការពន្លត់អគ្គីភ័យរួចរាល់ មន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច បានធ្វេីការធ្វេីកោសល្យវិនិច្ឆ័យ និងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។
លោកស្រី ហួត ឃីម បានបញ្ជាក់ថា អំណោយដែលនាំយកមកផ្តល់ជូនសល់ពលរដ្ឋដែលរងគ្រោះ ដោយភ្លើងឆេះផ្ទះ ចំនួន៨គ្រួសារដោយក្នុង ១គ្រួសារ ទទួលបានរួមមាន៖ ស្ករស ១គីឡូ, មី ១កេស, អង្ករ ៥០គីឡូ, ទឹកត្រី-ទឹកស៉ីអ៉ីវ ចំនួន ៤ដប, ឃីត ១កញ្ចប់, ចាហ៊ួយ ១កេស និងសម្ភារៈ ប្រើប្រាស់ផ្ទះបាយ១ឈុត (ឆ្នាំង កំសៀវ១, ចានស្រាក់១, ជ្រុញ១, ផ្តិល១, ចានដែក១, វែកសម្ល១, វែកបាយ១, ខ្ទះឆា១, វែកឆា ១, កន្ថោរ១, មុង១ ភួយ១, ខ្នើយ១) ព្រមទាំងថវិកា ទទួលបានក្នុង១គ្រួសារចំនួន ១៤ម៉ឺនរៀល (ដប់បួនម៉ឺនរៀល)៕