(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។

តាមរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្រុមការងារនេះ ត្រូវបានបែងចែកជា ១៣ក្រុមតូចៗ រួមមាន៖

ទី១៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល
ទី២៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការប្រព័ន្ធវិកយបត្រអេឡិចត្រនិច
ទី៣៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសារពើពន្ធឌីជីថល
ទី៤៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មធុរកិច្ចឌីជីថល
ទី៥៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលពាណិជ្ជកម្មឌីជីថល
ទី៦៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល
ទី៧៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិច
ទី៨៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកអត្តសញ្ញាណឌីជីថល
ទី៩៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុករំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល
ទី១០៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការកសាងធនធានមនុស្សឌីជីថល
ទី១១៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការលើកកម្ពស់ និងជំរុញបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងនវានុវត្តន៍
ទី១២៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកសុវត្ថិភាឌីជីថល សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ
ទី១៣៖ ក្រុមការងារបច្ចេកទេសទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ឌីជីថល៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖