(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីរៀបចំរបៀបវារៈ និងខ្លឹមសារសម្រាប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្រ្ដីបានជម្រាបជូនអង្គប្រជុំពីកាលបរិច្ឆេទនៃកិច្ចបប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹតទៅរយៈពេល៣ថ្ងៃ នាដើមខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ មុននឹងរៀចំសន្និបាតរបស់នាពេលខាងមុខ។

កិច្ចប្រជុំនេះបានលើកយកកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖
១. អភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ
២. ការកែលមួលក្ខខណ្ឌនៃការរស់នៅរបស់សហគមនៅតំបន់ជន
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ
៤. ពង្រឹងសេវាកិច្ចការរដ្ឋបាល និងកិច្ចការទូទៅ និងបង្ហាញពីសមិទ្ធផលឆ្នាំ២០២៣ របស់ក្រសួងដើម្បីធ្វើការវិភាគបញ្ហារកចំណុចខ្លាំង និងចំណុចខ្សោយ ឈានទៅរៀបចំដំណើរការកិច្ចប្រជុំរយៈពេល៣ថ្ងៃខាងលើ។

ក្នងឱកាសនោះ លោករដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំដែលទទួលបន្ទុកតាមកម្មវិធីអាទិភាពនីមួយៗ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្ដីតាមនាយកដ្ឋានពិភាក្សាគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ​ ប្រមូលធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្រ្ដសម្រាប់ឆ្នាំបន្ត៕