(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអគ្គរាជទូតម៉ាឡេស៊ី នៅព្រឹកមិញនេះ ភាគីទាំងពីរបានកោតសរសើរអំពីភាពរឹងមាំ នៃទំនាក់ទៅវិញទៅមក។ ជាមួយគ្នានេះ លោក អគ្គរាជទូតម៉ាឡេស៊ី បានអះអាងថា ចំណងមិត្តភាពនេះបានធ្វើឱ្យកំណើនទំហំវិនិយោគ រវាងប្រទេសទាំងពីរកើនឡើងជាង ១៦៩០លានដុល្លារ។

លោក Sri HasanMaleK អគ្គរាជទូតម៉ាឡេស៊ី បានលើកឡើងក្នុងជំនួបនេះថា «ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី បច្ចុប្បន្នមានកំណើនដល់ ១៦៩០លានដុល្លារសហរដ្ឋអាមេរិកហើយ»

សម្តេច ហេង សំរិន បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិការថ្មីរបស់លោកអគ្គរាជទូតម៉ាឡេស៊ី​ នៅកម្ពុជាពេលនេះ ទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី នឹងមានការរីកចម្រើនថែមទៀត ដើម្បីផលប្រ យោជន៍ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ និងគាំទ្រនូវវត្តមានការទូតថ្មីម៉ាឡេស៊ី ដែលត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំកម្ពុជាផងដែរ៕