(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ បុណ្យអុំទូកថ្នាក់ខេត្ត និងការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ នៅតាមដងស្ទឹងព្រែកត្នោត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកអភិបាលខេត្ត បានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវចូលរួមថែរក្សា សន្តិសុខ សុវត្តិភាព សោភ័ណ្ឌភាព និងគុណភាពអនាម័យ ព្រមទាំងពិនិត្យម្ហូបអាហារលក់ដូរផងដែរ ។

លោកអភិបាលខេត្ត បានឲ្យដឹងថា ក្នុងពិធីនោះមានការតាំងពិរព័រណ៌ ស្រុកមួយ ផលិតផលមួយ និងសមិទ្ធផលនានា នៅក្នងខេត្តកំពង់ស្ពឺ ជាងនេះនៅពេលរាត្រី ក៏មានការអុជកាំជ្រួច ការប្រគំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនច្បារមុខសាលាខេត្ត៕