(ភ្នំពេញ)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន អាចនឹងរីកធំពេញតំបន់មជ្ឈឹមបូព៌ា ប្រសិនជាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ក៏ដូចជាក្រុមហាម៉ាស់ផ្ទាល់ មិនទម្លាក់ចោលភាពរឹងត្អឹងរបស់ខ្លួន។ នេះជាការលើកឡើងរបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើង នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន។

ជាមួយគ្នានេះលោកបានបន្ថែមថា នៅពេលដែលមិនមានការទម្លាក់ចុះភាពរឹងត្អឹងរបស់អាមេរិក និងអ៉ីស្រាអែល នោះច្បាស់ណាស់បណ្ដាប្រទេសអារ៉ាប់ដែលគាំទ្រប៉ាឡេស្ទីន ហើយនៅជុំវិញអ៉ីស្រាអែល អាចនឹងមានការព្រួតគ្នាវាយបកទៅលើអ៉ីស្រាអែល ហើយឈានដល់ការបិទព្រែកជីកស៊ុយអេទៀតនោះ នោះអាមេរិកគឺជាអ្នកខាតធំលើសង្រ្គាមនេះ ហើយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ជាបន្តសូមទស្សនិកជន ទស្សនាខ្លឹមសារដើមនៃការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដូចតទៅ៖