(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវប្រកាសអន្តរក្រសួង ស្តីពី «ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ»។

ការដាក់ចេញនូវប្រកាសអន្តរក្រសួងនេះ ជាការអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលដាក់ចេញនូវការងារអាទិភាពចំនួន​ ៦ ក្នុងឆ្នាំ២០២៣ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣។

គោលបំណងនៃកម្មវិធីនយោបាយនេះ គឺសំដៅលើកកម្ពស់កិច្ចគាំពារសង្គម។ កម្មវិធីនយោបាយនេះ គឺកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» គឺជាកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី​ «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ។

ខាងក្រោមនេះជាសេចក្តីប្រកាសអន្តរក្រសួង៖