(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «សង្រ្គាមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន មិនមែនជាសង្រ្គាមដែលញោះដោយប្រទេសមហាអំណាចដើម្បីលក់អាវុធ ដូចសង្រ្គាមនៅទីតាំងផ្សេងនោះទេ។ ប៉ុន្តែសង្រ្គាមនេះកើតឡើងព្រោះតែការចង់រក្សាឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល នៅក្នុងតំបន់មជ្ឈឹមបូព៌ា»

បើតាមការបញ្ជាក់ពី លោកបណ្ឌិតសភាចារ្យ គឺគន្លឹះនៃការដោះស្រាយសង្រ្គាមនេះ គឺនៅលើអាមេរិក បើអាមេរិកឲ្យអ៉ីស្រាអែលបញ្ចប់ជម្លោះនេះនឹងត្រូវចប់។ តែបើមិនព្រមបញ្ចប់ហើយមិនទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យមួយនោះទេ នោះសង្រ្គាមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏នឹងបន្តរហូតគ្មានថ្ងៃបញ្ចប់ឡើយ។

ជាបន្តសូមទស្សនិកជន ទស្សនាខ្លឹមសារដើមនៃការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដូចតទៅ៖