(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «បើសិនជាសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្គាហ្សាអូសបន្លាយនោះ នឹងមានហានិភ័យជាច្រើនលើជនជាតិជ្វីសទូទាំងពិភពលោក ហើយទីណាដែលមានជនជាតិជ្វីសរស់នៅ ទីនោះនឹងអាចមិនមានសេចក្ដីសុខឡើយ»។
មិនមានសេចក្ដីសុខព្រោះថា នឹងមានការសងសឹកទៅវិញទៅមកលើជនជាតិជ្វីស ដែលនេះនឹងបង្កជាជំងឺប្រវត្តិសាស្រ្ត ដែលពិបាកព្យាបាល ហើយអ្វីដែលគេធ្លាប់តែស្រលាញ់អាណិតជនជាតិជ្វីស កន្លងមក អាចនឹងត្រូវរលាយបាត់បង់អស់ផងដែរ ព្រោះទង្វើដែលអ៉ីស្រាអែលកំពុងធ្វើនៅហ្គាហ្សា ពិភពលោកភាគច្រើនគឺ មិនគាំទ្រនោះឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ នៅក្នុងកម្មវិធី Fresh Talk នាចុងសប្ដាហ៍មុន។
ជាបន្តសូមទស្សនិកជន ទស្សនាខ្លឹមសារដើមនៃការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដូចតទៅ៖