(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាចុងសប្ដាហ៍មុន​នេះ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរទៅអ៉ីស្រាអែល ជុំវិញការវាយប្រហារនៅតំបន់ហ្គាហ្សា ដែលកំពុងតែមានការសម្លាប់រង្គាលលើជនស៊ីវិល ទាំងស្រ្តី និងកុមារ យ៉ាងដូច្នេះថា៖ «រឿងទាំងអស់នេះជនជាតិជ្វីស ខ្លួនឯងធ្លាប់បានឆ្លងកាត់រួចទៅហើយនូវការសម្លាប់រង្គាលពីជាតិសាសន៍ដទៃក្នុងប្រវត្តិសាស្រ្ត តើហេតុអ្វីនៅពេលនេះ បែរជាយករឿងដដែលទាំងអស់នេះ ទៅធ្វើដាក់លើជនជាតិដទៃទៅវិញ»?

ការចោទជាសំណួរបែបនេះរបស់ លោកបណ្ឌិតសភាចារ្យបានធ្វើឡើងនៅក្នុងបំណងចង់ឲ្យភាគីទាំងសងខាងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ទម្លាក់ចុះនូវភាពដាច់ណាត់ទាំងសងខាង ហើយងាកមករកតុចរចារដើម្បីទទួលបាននូវសន្តិភាព។

ជាបន្តសូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុងរបស់ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដូចតទៅ៖