(ភ្នំពេញ)៖ តុលាការសម្រេចឃុំខ្លួនជនជាតិរ៉ូម៉ានីម្នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែសីហា ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទកូកាអ៊ីនជិត៥គីឡូក្រាម ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ VARADI ADRIAN-CALIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរ៉ូម៉ានី និងម្នាក់ទៀតឈ្មោះ CHUKWUE MEKA អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃឃាត់ខ្លួនជាក់ស្ដែង កាលពីរសៀលថ្ងៃទី១៤ ខែសីហា នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សមត្ថកិច្ចបន្តថា ពួកគេបានដឹកជញ្ជូនគ្រឿងញៀន ពីប្រទេសប្រេស៊ីល ចូលមកកម្ពុជាតាមជើងយន្តហោះ QR970៕