(កោះកុង)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសបារាំង បានចុះពិនិត្យព្យាបាល និងវះកាត់ជំងឺគីស ដុំសាច់ ពក ក និងពិនិត្យព្យាបាលត្រចៀក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ហៃឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រាប់ឲ្យដឹងថា នៅថ្ងៃដំបូងនេះ មានបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកធ្វើការពិនិត្យព្យាបាលមានចំនួនច្រើនគួរសម និងអាចមានច្រើនជាងនេះទៀត។

លោកវេជ្ជបណ្ឌិត ហៃឡៃ សុន បានអំពាវរនាវដល់ប្រជាពលរដ្ឋដែលមានជំងែប្រភេទខាងលើ សូមអញ្ជើញមកពិនិត្យព្យាបាលឲ្យទាល់ពេលវេលា ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕