(ភ្នំពេញ)៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរិះគន់ ប៉ូលិសយាមសាលាដំបូងរាជធានីភ្នំពេញម្នាក់ថា អសីលធម៌ ដែលបានរុញច្រានរូបលោក ពេលសម្ភាសជាមួយអ្នកកាសែត នៅខាងមុខប៉ុស្តិ៍យាមតុលាការ។
ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពី នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) រូបនោះ បានចូលទៅបំភ្លឺក្នុងនាមជាសាក្សី នៅតុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែសីហានេះ លើសំណុំរឿងសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងចម្លើយរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំនាពេលកន្លងទៅ។
លោក ប៉ា ងួនទៀង បាននិយាយថា «ខ្ញុំថា អត់សីលធម៌ទេ ព្រោះគ្រាន់តែនិយាយគ្នាបាន យើងខ្មែរដូចគ្នាយើងនិយាយគ្នាបានចាំបាច់ដល់ថ្នាក់ច្រាន របៀបធ្វើការអត់សីលធម៌ អត់វិជ្ជាជីវៈ ការពិតនីតិវិធីក្នុងការដោះស្រាយមិនមែនទាល់តែហិង្សាទើបយើងដោះស្រាយចេញទេ»៕