(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញលិខិតបកស្រាយពីករណីនារីទេសចរបរទេស និងក្រុមការងារដែលថតវីដេអូនៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា
បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិតជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារទេសចរណ៍ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀតដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ទូរសព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំងក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ៕

ខាងក្រោមជាសេចក្ដីបកស្រាយបំភ្លឺរបស់អាជ្ញាធរជាតិអប្សរា៖